តារាឆ្នើមអាល្លឺម៉ង់២រូប មិនបានហ្វឹកហាត់ត្រៀមប៉ះអង់គ្លេស យប់នេះឡើយ

តារាឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់២រូបគឺ IIkay Gundogan និង Antonio Rudiger មិនបានហ្វឹកហាត់ត្រៀមប៉ះក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតយប់នេះឡើយ។

ក្រុមជម្រើសជាតិកំពូលទាំង២នេះ នឹងប៉ះគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Euro ២០២០ នៅយប់នេះ វេលាម៉ោង២រំលងអាធ្រាត ដែលជាការប្រកួតធំរំពឹងថាមានមនុស្សរាប់លាននាក់ទស្សនា។

ទូរទស្សន៍កីឡារបស់អាល្លឺម៉ង់គឺ Sport1 បានរាយការណ៍ថា ខែ្សបម្រើរបស់ Manchester City គឺ Gundogan និងខែ្សការពាររបស់ Chelsea កីឡាករ Rudiger មានបញ្ហារបួស ហើយមិនត្រូវបានគេឃើញហ្វឹកហាត់ជាមួយមិត្ដរួមក្រុម ត្រៀមប៉ះតោកំណាចអង់គ្លេស នៅ Wembley យប់នេះឡើយ៕



0 Comments

Post a Comment

Post a Comment (0)

Previous Post Next Post